ខេត្តព្រះវិហារ÷ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្រុមសហគមន៍ការពារព្រៃឈើនៅខេត្តព្រះវិហារ បានចុះទៅដើរល្បាតឃើញគំនរឈើជាច្រើនមានឈើគ្រឿង១២២សន្លឹក សសរ២៩ដើម ក្ដារ៥៥សន្លឹកប្រមាណ៥០ម៉ែត្រគូប នៅតំបន់អូរស្កាចជិតវាលស្ដៅ រួមទាំងអ្នកកាប់ឈើជាច្រើននៅក្នុងព្រៃព្រះរការ ខេត្តព្រះវិហារ។ សហគមន៍ជនជាតិដើមភាគតិចគួយនៅស្រុកជាំក្សាន្តខេត្តព្រះវិហារយើងខ្ញុំ សូមធ្វើការសំណូមពរ និងជូនដំណឹងជាបន្ទាន់ទៅដល់ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ នៅតំបន់អូរស្កាចថា មានបទល្មើសជាច្រើនដែលចេញជាក្រុមៗ សម្រុកអារ និងដឹកឈើចេញពីតំបន់ស្រុកជាំក្សាន្ត (តំបន់៩៤) នៃដែនជម្រកការពារសត្វព្រៃព្រះរការ បច្ចុប្បន្នកំពុងតែផ្ទុះយ៉ាងកក្រើកជាថ្មីម្ដងទៀតក្នុងអំឡុងមុនពេលចូលឆ្នាំខ្មែរនេះ ដោយមានការរៀបចំពីមេខ្លោងជាក្រុមៗចុះលួចកាប់ឈើយ៉ាងអនាធិបតេយ្យ ដោយក្រុមសហគមន៍យើងរកឃើញ។…
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក
ឯកឧត្តមទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានអំពាវនាវដល់អ្នកដែលបានជ្រុលខ្លួនធ្លាក់ក្នុងសកម្មភាពឆបោកជាមួយក្រុមឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញមកសារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែកមុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ ការអំពាវនាវនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និង«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប…
គំនរឈើជាច្រើនដើមត្រូវបានរដ្ឋបាលព្រៃឈើខេត្តព្រះវិហារចុះបង្ក្រាបមុនពេលដែលឈ្មួញបំរុងនឹងដឹកចេញទៅចែកចាយតាមខេត្ត
ព្រះវិហារ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានដឹកនាំមន្ត្រីនាយផ្នែករដ្ឋបាលព្រៃឈើ នឹងនាយសង្កាត់ព្រៃឈើស្រុករវៀង សហការជាមួយអាជ្ញាធរមូលដ្ឋាននគបាលប៉ុស្តិ៍ចុះបង្រ្កាបទីតាំងគំនឈើ ដែលមេឈ្មួញយកមកផ្ញើទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ មានដូចជាប្រភេទឈើក្រម ឈើធ្នង់ នឹងប្រភេទឈើនាងនួនដែលមិនមានច្បាប់អនុញ្ញាឱ្យពួកគាត់ប្រមូលទិញនោះទេ។ ក្នុងការចុះបង្ក្រាបគំនរឈើជាច្រើននេះ…
ទេសរដ្ឋមន្ត្រី ថោង ខុនបើកសិក្ខាសាលាពិគ្រោះយោបល់ពីគោលការណ៍ណែនាំយុទ្ធសាស្ត្រខ្សែទស្សនាចរណ៍អន្តរខេត្តសៀមរាបកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង
កំពង់ធំ៖ ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី គោលការណ៍ណែនាំយុទ្ធសាស្ត្រ ខ្សែទស្សនាចរណ៍អន្តរខេត្ត៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង។ ដោយមានការអញ្ជើញចូលរួមពីលោក…
ឈើប្រណិតជាច្រើនបំណែកត្រូវបានបង្រ្កាបដោយរដ្ឋបាលព្រៃឈើស្រុករវៀង ខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ លោក ជ័យ ស៊ីថា នាយសង្កាត់រដ្ធបាលព្រៃឈើស្រុករវៀង និងលោក តូ សុថេត នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង បានដឹកនាំកំលាំងចុះបង្រាបបទល្មើសព្រៃឈើ មួយកន្លែងស្ថិតនៅចំណុច ភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ការចុះបង្រាបនេះធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។ សូមបញ្ជាក់ផងដែរថា…
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានក្មេងទំនើងចំនួន០៦នាក់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា
កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨ និង៣០នាទីយប់ មានករណីហឹង្សាបង្កឡើងដោយក្មេងទំនើងមួយក្រុមមានគ្នា៩នាក់ មធ្យាបាយមានម៉ូតូ៤គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសចំកែងដៃខាងឆ្វេង នៅចំណុចហាងកាហ្វយីហា ស្លកាហ្វេ តាមបណ្តោយផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទន្ទឹមនឹងនោះក៏ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោកដែលកំពុងល្បាតនៅទីនោះ បានចុះមកអន្តរាគមន៍ នឹងចាប់ខ្លួនជនសង្ស័យជាក្មេងទំនើងបានម្នាក់ឈ្មោះ ថាន់ ចិន្តាឧត្តម…
លោក ភីតធឺ អាល់មែន សមាជិកក្រុមប្រឹក្សាភិបាលគណបក្សជម្រើសថ្មី (AFD) របស់អាល្លឺម៉ង់ បានបង្ហាញការស្ញប់ស្ញែងចំពោះភាពស្រស់ស្អាតរបស់កម្ពុជា នៅពេលលោកបានអញ្ជើញមកដល់ប្រទេសកម្ពុជា និងបានឃើញទិដ្ឋភាពទាំងឡាយផ្ទាល់ភ្នែក។
លោក ភីតធឺ បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីនៃព្រឹទ្ធសភាកម្ពុជា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន…
វគ្គបណ្ដុះបណ្ដាលស្ដីពី ÷ការលើកកម្ពស់អនុវត្តច្បាប់និងលិខិតបទដ្ឋានកិត្តិយុត្តិសម្រាប់អ្នកសារព័ត៌មាន
វគ្គបណ្ដុះបណ្ដាលស្ដីពី ÷ការលើកកម្ពស់អនុវត្តច្បាប់និងលិខិតបទដ្ឋានកិត្តិយុត្តិសម្រាប់អ្នកសារព័ត៌មានរយៈពេល បីថ្ងៃ ចាប់ពី ថ្ងៃចន្ទដល់ថ្ងៃពុធ9 កើតខែផល្គុនឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ 2569 ត្រូវនឹងថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2026 នៅសាលចតុមុខ ទីស្ដីការក្រសួងព័ត៌មានឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្ដម នេត្រ ភក្ត្រា…
ប្រជាពលរដ្ឋរស់នៅភូមិរកាកុះសំដែងការមិនពេញចិត្ត ដែលគណៈកម្មការទាំង១៨រូប បានលក់ដីស្រះរួមភូមិជាសម្បត្តិរបស់រដ្ឋ ដោយសំអាងទៅលើការផ្តិតមេដៃប្រជាពលរដ្ឋ
ភ្នំពេញ៖ តាមសេចក្តីរាយការណ៍ពីពលរដ្ឋសុំមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ពួកគាត់បានមកតាំងលំនៅដ្ឋានរស់នៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៩៩ លើផ្ទៃដី ១៣ហិកតា ២៦អា ហើយកាលដើមឡើយអ្នកភូមិរកាកុះ ជាប្រជាពលរដ្ឋរស់នៅតាមសំណង់អនាធិបតេយ្យ នៅតាមទំនប់ទន្លេបាសាក់ «សួនច្បារ សម្តេចតេជោ ហ៊ុន សែន…